Shichida Cambodia kh

ទម្រង់វិនិយោគ

 Shichida Cambodia kh


ឧបករណ៍វិនិយោគ៖ Equity

កាលបរិច្ឆេទវិនិយោគ៖ ២០១៩

ស្ថានភាព: កំពុងវិនិយោគ

អំពីក្រុមហ៊ុន

“ចិញ្ចឹមកូនឲ្យមានសេចក្តីស្រលាញ់ ក្តីស្រមៃធំ និងពោរពេញដោយទេពកោសល្យ”

SHICHIDA Child Education (Cambodia) Ltd. ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ និងជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខពីប្រទេសជប៉ុន ដែលនាំមកដោយ លោកស្រី សារ ម៉ុនថា ជាសហគ្រិនស្ត្រីម្នាក់ដែលប្តេជ្ញាធ្វើការផ្លាស់ប្តូរជាវិជ្ជមានដល់ប្រទេសកំណើតរបស់គាត់ តាមរយៈការអភិវឌ្ឍកុមារឲ្យមានទេពកោសល្យដោយប្រើវិធីសាស្ត្រ SHICHIDA។

Makoto SHICHIDA បានបង្កើត វិធីសាស្ត្រ SHICHIDA ដែលជាការអប់រំពីកុមារភាពដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនដោយផ្តោតលើការកសាងអាកប្បកិរិយា និងការអភិវឌ្ឍខួរក្បាលសម្រាប់កុមារតូចៗដែលមានអាយុចាប់ពី ៦ខែ ដល់ ៦ឆ្នាំ។ វាជាប្រព័ន្ធបណ្តុះបណ្តាលខួរក្បាលខាងស្តាំដែលមានការស្រាវជ្រាវជាង ៤០ឆ្នាំ និងមានបទពិសោធជាង ៣៥ ឆ្នាំនៅប្រទេសជប៉ុននិងប្រទេសជាច្រើនទៀតនៅអាស៊ី និងបស្ចិមប្រទេស។