STRUCTURE OF CAMBODIA’S BANKING SYSTEM IN 2018

2020/03/05

 STRUCTURE OF CAMBODIA’S BANKING SYSTEM IN 2018

២០១៨ គឺ​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីកចម្រើន​គួរ​ឱ្យកត់​សម្គាល់​ ហើយ​កត្តា​​នៃ​​កំណើន និង​ស្ថេរ​​ភាព​​ម៉ាក្រូសេដ្ឋកិច្ចនេះ​ គឺជាកត្តាជំរុញឱ្យ​មាន​​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកប​​ដោយ​ស្ថេរភាព និង​​និរន្តរ​ភាព​ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ទំហំ​ ​និង​វិសាល​ភាព​ប្រតិបត្តិការ​​របស់​​ស្ថាប័ន​​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​​កម្ពុជា​​។


ស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឆ្នាំ ២០១៨មាន​ការកើន​ឡើង​​ជា​ខ្លាំង​​ ដោយស្ថាប័នមាន​ចំនួន​​​​​៖​

• ធនាគារ​ពាណិជ្ជ​កម្ម​មាន​ចំនួន ៤៣​​​ធនាគារ

• ធនាគារឯកទេស ១៤​​​ធនាគារ

• គ្រឹះ​ស្ថានមី​​ក្រូហិរញ្ញវត្ថុ (MDIs + MFIs) ៨១គ្រឹះ​ស្ថាន​

• គ្រឹះស្ថាន​ឥណទានជនបទ ២៧៣គ្រឹះ​ស្ថាន

• គ្រឹះ​ស្ថានផ្សេង​ទៀត​​ជិត​ ៣០០០​គ្រឹះ​ស្ថាន ដែល​ក្នុង​នោះ​ បញ្ជរ​ប្តូរ​ប្រាក់​មាន​ចំនួន​​ជាង​​ ២៥០០​កន្លែង​។​​


ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ២២.៥% ស្មើនឹង ១៦៧,៣ ពាន់ពាន់លានរៀល ដែលក្នុងនោះ ឥណទាន​មានកំ​ណើន​ ២៤%​ ស្មើ​នឹង ៨៤,៧ ពាន់ពាន់​លាន​រៀល។

ចំនួន​គណនីដាក់ប្រាក់បានកើនឡើងដល់ ៦,៣ លាន​គណនី ​​រីឯចំនួន​គណនី​អ្នកខ្ចី​បាន​កើន​ឡើង​ដល់​ ២,៨ ​លាន​គណនី។

ទន្ទឹមនឹងនេះ ការ​ប្រើ​ប្រាស់​កាត​ជំនួស​សាច់​ប្រាក់​ ​សេវា​ផ្ទេរ​ប្រាក់​ និង​​ទូទាត់​​តាម​​អេឡិច​ត្រូនិក​ត្រូវ​បាន​ផ្តល់​ជូន​យ៉ាង​ទូលំ​ទូលាយ និង​មាន​ប្រសិទ្ធ​ភាពពី​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាំង​ពី​ឆ្នាំ​២០១៨។


ប្រភព​​​​​៖ ធនាគារជាតិ​នៃកម្ពុជា

Annual Supervision Report 2018


#CiC #CambodiaInvestorClub #BankingAndFinance #Cambodia