CAMBODIA ECONOMIC IN 2019

2020/03/05

 CAMBODIA ECONOMIC IN 2019

ខ្លះៗ​ពី​សេដ្ឋកិច្ចកម្ពុជាក្នុង​ឆ្នាំ​២០១៩

 

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែល​បាន​ចេញ​​នៅ​ខែវិច្ឆិកា បង្ហាញថា សម្រាប់ ៦ ខែដំបូងបង្ហាញពីការថយចុះបន្តិចនៃសកម្មភាពសេដ្ឋកិច្ចក្នុង​​ឆ្នាំ​២០១៩ ​បើ​​ប្រៀបធៀប​ទៅ​នឹង​លទ្ធផលកំណើន ៧.៥ % ពី​ឆ្នាំ ២០១៨។ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និងស្បែកជើងមានប្រមាណ ៧០%នៃការនាំចេញសរុប ដែល​កើនឡើង ១៧,៧%​ ធៀប​នឹង​ឆ្នាំ ២០១៨ ប៉ុន្តែបាន​ធ្លាក់​ចុះ​បន្តិច​(១៥,៣%)​ នៅខែមិថុនាឆ្នាំ ២០១៩។

វិស័យហិរញ្ញវត្ថុកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ កំណើន​ឥណទាន​របស់​ធនាគារ​បាន​កើន​ឡើងដល់​ ២៨,៣%​ នៅពាក់កណ្តាលឆ្នាំ​ ២០១៩​ ដែលកើនឡើងពីខែធ្នូ ឆ្នាំ ២០១៨ ចំនួន​២៤,២%​​។​

វិស័យទេសចរណ៍នៅតែមាន​ការ​កើន​ឡើង​ខ្លាំង​ ដោយ​កំណើនភ្ញៀវ​ទេសចរ​​អន្តរជាតិ​បាន​កើន​ឡើង​ដល់ ១១,២% ក្នុងខែមិថុនាឆ្នាំ២០១៩ បើប្រៀបធៀបនឹង ១០,៧% ពី​ឆ្នាំ២០១៨ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ជិត​ ៤០% មកពីប្រទេសចិន។

 

ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុង​ឆ្នាំ​២០១៩ ទទួលបានកំណើន ៧,០ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មាន​កំណើន​៧,៥%។ ផសស សម្រាប់​មនុស្ស​ម្នាក់​ ១ ៦១២ ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន​១ ​៥០០ ដុល្លារ​។

 

បើ​តាម​ទិន្នន័យ​របស់ ​ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia ដែលទើប​តែ​​ចែក​ចាយ​កាល​ពី​ម្សិល​មិញ​បាន​អោយ​ឃើញ​ថា​ គិតត្រឹម​ត្រីមាសទី៣ ឆ្នាំ២០១៩ វិនិ​យោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​ មាន​​ចំនួន​ ​៣៣,១ប៊ីលានដុល្លារអាមេរិក ដែល​ភាគ​ច្រើន​មាន​ប្រភព​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​​ភាគ​​ខាង​កើត ​​រួមមាន​ ៖

១.ចិន ២៩% - ៩,៤ ប៊ីលាន​ដុល្លារ​អា​មេរិក

២.កូរ៉េខាងត្បូង ១១% - ៣,៧ ប៊ីលាន​ដុល្លារ​អា​មេរិក

៣.ហុងកុង ៩% - ២,៩ ប៊ីលាន​ដុល្លារ​អា​មេរិក

៤.វៀតណាម ៧% - ២,៣ ប៊ីលាន​ដុល្លារ​អា​មេរិក

៥.សិង្ហបុរី ៦% - ២ ប៊ីលាន​ដុល្លារ​អា​មេរិក

៦.ជប៉ុន ៦% - ២ ប៊ីលាន​ដុល្លារ​អា​មេរិក

៧.តៃវ៉ាន់ ៦% - ១,៩ ប៊ីលាន​ដុល្លារ​អា​មេរិក

៨.ម៉ាឡេស៊ី ៥% - ១,៦ ប៊ីលាន​ដុល្លារ​អា​មេរិក

៩.ថៃ ៥% - ១,៦ ប៊ីលាន​ដុល្លារ​អា​មេរិក

១០.ចក្រភពអង់គ្លេស ៣% - ១,១ ប៊ីលាន​ដុល្លារ​អា​មេរិក និងប្រទេសផ្សេងទៀត ១៤% - ៤,៦ ប៊ីលាន​ដុល្លារ​អា​មេរិក។

 

Read More at : http://documents.worldbank.org/…/Cambodia-Economic-Update-U…

Info-Graphic Source: Ministry of Foreign Affairs and International Cooperation Cambodia

 

#CiC #CambodiaInvestorClub #CambodiaOverView2019